សេចក្តីស្រឡាញ់មិនព្រមឈប់
បន្ទាប់ពីខ្ញុំចូលដល់វ័យ១៩ឆ្នាំ ខ្ញុំបានផ្លាស់ទៅរស់នៅក្នុងតំបន់ផ្សេង ដែលនៅចម្ងាយ១១០០គីឡូម៉ែត្រ ពីម្តាយខ្ញុំ។ កាលនោះខ្ញុំមិនទាន់មានឧបករណ៍ផ្ញើសារអេឡិចត្រូនិក ឬទូរស័ព្ទចល័តមួយគ្រឿងប្រើទេ ។ នៅពេលព្រឹកថ្ងៃមួយ ខ្ញុំបានចាកចេញទៅទិញទំនិញពីព្រលឹម ហើយក៏បានភ្លេចថា ខ្ញុំបានណាត់ពេលនិយាយជាមួយគាត់តាមទូរស័ព្ទ។ ក្រោយមក នៅពេលយប់ឡើង មានប៉ូលីសពីរនាក់បានមកកន្លែងស្នាក់នៅរបស់ខ្ញុំ។ ម្តាយខ្ញុំបានព្រួយបារម្ភ ព្រោះពីមុនមក ខ្ញុំមិនដែលអាក់ខាន នៅក្នុងការណាត់ពេលនិយាយជាមួយគាត់ តាមទូរស័ព្ទឡើយ។ បន្ទាប់ពីគាត់បានទូរស័ព្ទមកជាច្រើនដង ហើយទូរស័ព្ទខ្ញុំកំពុងជាប់រវល់ទៀត គាត់ក៏បានទៅរកអាជ្ញាធរ ហើយទទូចគេឲ្យរកមើលខ្ញុំ។ ក្នុងចំណោមប៉ូលីសទាំងពីរនាក់នោះ មានម្នាក់បាននិយាយប្រាប់ខ្ញុំថា “វាជាព្រះពររបស់ព្រះ ដែលអ្នកមានម្តាយដែលស្រឡាញ់អ្នក ហើយមិនព្រមឈប់តាមរកអ្នក”។
ពេលដែលខ្ញុំទូរស័ព្ទទៅម្តាយខ្ញុំវិញ ខ្ញុំក៏បានដឹងថា ទូរស័ព្ទនោះបានអស់ថ្ម មិនដឹងតាំងពីពេលណា ដោយសារខ្ញុំមិនបានសាកថ្ម។ បន្ទាប់ពីខ្ញុំបានសុំទោសគាត់ហើយ គាត់ក៏បានប្រាប់ខ្ញុំថា គាត់ចាំបាច់ត្រូវផ្សព្វផ្សាយដំណឹងដ៏ល្អនេះ ដល់ក្រុមគ្រួសារ និងមិត្តភក្តិ ដែលមុននោះ គាត់បានប្រាប់ពួកគេថា ខ្ញុំបានបាត់ខ្លួនហើយ។ ពេលខ្ញុំទម្លាក់ទូរស័ព្ទចុះ ខ្ញុំក៏បានគិតថា គាត់និយាយលើសបន្តិចហើយ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍ល្អ ដែលបានដឹងថា គាត់ស្រឡាញ់ខ្ញុំខ្លាំងយ៉ាងនេះ។
ព្រះគម្ពីរបានធ្វើការពិពណ៌នាយ៉ាងក្បោះក្បាយ អំពីព្រះជាម្ចាស់ ដែលទ្រង់ជាសេចក្តីស្រឡាញ់ ហើយបានតាមរកកូនរបស់ទ្រង់ដែលបានវង្វេង។ ក្នុងនាមទ្រង់ជាអ្នកគង្វាលល្អ ទ្រង់ក៏បានយកព្រះទ័យទុកដាក់ និងស្វែងរកចៀមដែលបាត់បង់ ដោយបញ្ជាក់អំពីតម្លៃដែលមិនអាចកាត់ថ្លៃបាន របស់កូនស្ងួនភ្ញានីមួយៗរបស់ព្រះ (លូកា ១៥:១-៧)។
ទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់…
អរសប្បាយនឹងភាពប៉ិនប្រសប់
មានសត្វជំពុលទឹក ឬជែលីហ្វ៊ីសដ៏កម្រមួយក្បាល បានរេរាំតាមចរន្តទឹកសមុទ្ធ ក្នុងជម្រៅទឹកប្រហែល ១២០០ ម៉ែត្រ នៅក្បែរឆ្នេរបាចា រដ្ឋកាលីហ្វូញ៉ា។ ខ្លួនរបស់វាបានបញ្ចេញពន្លឺផ្លេកៗ ពណ៌ខៀវ ស្វាយ និងស៊ីជម្ពូរ និងបញ្ចេញពន្លឺភ្លឺ នៅក្នុងទឹកដ៏ងងឹត។ ព្រុយរបស់វាបក់ទៅមក យ៉ាងស៊ីសង្វាក់ ជាមួយនឹងរំញោចពីមួករបស់វាដែលមានរាងដូចជួង។ ខណៈពេលដែលខ្ញុំបានមើលវីដេអូដ៏អស្ចារ្យ ដែលបង្ហាញអំពីជីវិត សត្វជំពុលទឹក ហេលីត្រេផេស ម៉ាស៊ីមួយក្បាលនេះ នៅក្នុងកម្មវិធីផ្សាយរបស់ប៉ុស្ទនេសិននល ជីអូក្រាហ្វ៊ី ខ្ញុំក៏បានគិតអំពីការដែលព្រះជាម្ចាស់បានជ្រើសរើសការរចនា សម្រាប់សត្វដ៏ស្រស់ស្អាតមួយនេះ។ ទ្រង់ក៏បានរចនា និងបង្កើតសត្វជំពុលទឹក២ពាន់ប្រភេទទៀត ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ រហូតមកដល់ខែតុលា ឆ្នាំ២០១៧។
បើយើងបានទទួលស្គាល់ថា ព្រះជាម្ចាស់ជាព្រះអាទិករ តើយើងបានឈប់បង្អង់ ដើម្បីគិតអំពីសេចក្តីពិតដ៏អស្ចារ្យ ដែលមានក្នុងជំពូកទី១ នៃព្រះគម្ពីរបរិសុទ្ធឬទេ? ព្រះដ៏អស្ចារ្យរបស់យើង បាននាំមកនូវពន្លឺ និងជីវិត ចូលទៅក្នុងពិភពលោក ដែលមានពេញដោយភាវៈចម្រុះ ដោយអំណាចចេស្តានៃព្រះបន្ទូលទ្រង់។ ទ្រង់បានរចនា និងបង្កើត “ឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ”(លោកុប្បត្តិ ១:២១)។ តែអ្នកវិទ្យាសាស្រ្តបានរកឃើញសត្វដ៏អស្ចារ្យតែមួយផ្នែកតូច ក្នុងចំណោមសត្វទំាងអស់ដែលព្រះអម្ចាស់បានបង្កើត តាំងពីដើមដំបូងមក។
ព្រះជាម្ចាស់ក៏បានរចនាមនុស្សម្នាក់ៗ ក្នុងពិភពលោក ដោយមានបំណងព្រះទ័យ សម្រាប់ឲ្យយើងរស់នៅជារៀងរាល់ថ្ងៃ តាំងពីមុនពេលយើងដកដង្ហើមជាលើកទី១(ទំនុកដំកើង ១៣៩:១៣-១៦)។ ខណៈពេលដែលយើងសរសើរដំកើងភាពប៉ិនប្រសប់របស់ព្រះអម្ចាស់ យើងក៏អាចអរសប្បាយនឹងជំនួយរបស់ព្រះអង្គ ដែលបានជួយឲ្យយើងមានក្តីស្រមៃ និងការបង្កើតថ្មីជាមួយទ្រង់…
អំណោយដ៏អស្ចារ្យបំផុត
កាលពីប៉ុន្មានឆ្នាំមុន មិត្តភក្តិរបស់ខ្ញុំ ឈ្មោះបាបារ៉ា(Barbara) បានផ្ញើកាតលើកទឹកចិត្ត និងអំណោយរាប់មិនអស់ ដោយបានគិតដល់ខ្ញុំ។ បន្ទាប់ពីខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានទទួលជឿព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំហើយ គាត់ក៏បានប្រគល់អំណោយដ៏ល្អបំផុត គឺព្រះគម្ពីរទីមួយរបស់ខ្ញុំ។ គាត់ថា ខ្ញុំអាចមានភាពស្និទ្ធស្នាលនឹងព្រះជាម្ចាស់កាន់តែខ្លាំង ហើយមានការពេញវ័យខាងវិញ្ញាណ ដោយជួបទ្រង់ជារៀងរាល់ថ្ងៃ និងអានព្រះគម្ពីរ អធិស្ឋាន ព្រមទាំងទុកចិត្ត ហើយស្តាប់បង្គាប់ទ្រង់។ ជីវិតខ្ញុំក៏បានផ្លាស់ប្រែ ពេលដែលបាបារ៉ានាំខ្ញុំ ឲ្យស្គាល់ព្រះអង្គកាន់តែច្បាស់។ បាបារ៉ាបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កភីលីព។ បន្ទាប់ពីព្រះយេស៊ូវត្រាសហៅលោកភីលីពឲ្យដើរតាមព្រះអង្គ(យ៉ូហាន ១:៤៣) ពួកសាវ័កក៏បានប្រញាប់ប្រាប់លោកណាថាណែល ដែលជាមិត្តភក្តិគាត់ថា ព្រះយេស៊ូវ គឺជា “ព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង”(ខ.៤៥)។ ពេលលោកណាថាណែលមានការសង្ស័យ លោកភីលីពមិនបានប្រកែកគ្នា រិះគន់ ឬបោះបង់មិត្តភក្តិម្នាក់នេះចោលទេ។ លោកភីលីពគ្រាន់តែអញ្ជើញគាត់ ឲ្យទៅជួបព្រះយេស៊ូវមុខទល់នឹងមុខ(ខ.៤៦)។
លោកភីលីពប្រហែលជាមានក្តីអំណរណាស់ ពេលគាត់បានឮលោកណាថាណែលប្រកាស់ថា ព្រះយេស៊ូវជា “ព្រះរាជបុត្រានៃព្រះ” និងជា “ស្តេចនៃសាសន៍អ៊ីស្រាអែល”(ខ.៤៩)។ នេះជាព្រះពរដ៏អស្ចារ្យ ដែលលោកភីលីពបានដឹងថា មិត្តភក្តិគាត់នឹងបានឃើញ “រឿងដែលអស្ចារ្យជាងនោះទៀត” ដែលព្រះយេស៊ូវបានសន្យាថា ពួកគេនឹងបានឃើញ(ខ.៥០-៥១)។
ព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកផ្តួចផ្តើមទំនាក់ទំនងជិតស្និទ្ធ រវាងយើង និងព្រះជាម្ចាស់ ហើយទ្រង់ក៏គង់នៅក្នុងអស់អ្នក ដែលឆ្លើយតប ដោយការទទួលជឿព្រះយេស៊ូវ។ ព្រះវិញ្ញាណជួយឲ្យយើងស្គាល់ព្រះយេស៊ូវ ដោយផ្ទាល់ខ្លួន…
ពីការទួញយំ ក្លាយជាការថ្វាយបង្គំ
អ្នកស្រីគីមចាប់ផ្តើមប្រយុទ្ធនឹងជម្ងឺមហារីកដោះ ក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីការព្យាបាលរបស់គាត់បានបញ្ចប់ បានរយៈពេល៤ថ្ងៃ វេជ្ជបណ្ឌិតក៏បានរកឃើញថា គាត់មានជម្ងឺសួតដែលកំពុងតែរីករាលដាល ហើយក៏បានប្រាប់គាត់ថា គាត់អាចរស់នៅបានតែ៣ទៅ៥ឆ្នាំទៀតប៉ុណ្ណោះ។ គាត់ក៏បានសោកសង្រេង ដោយអធិស្ឋានទាំងខ្សឹកខ្សួល ខណៈពេលដែលគាត់បង្ហាញចេញនូវអារម្មណ៍របស់គាត់ នៅចំពោះព្រះជាម្ចាស់ នៅក្នុងឆ្នាំដំបូង។ ប៉ុន្តែ ពេលដែលខ្ញុំបានជួបអ្នកស្រីគីម នៅឆ្នាំ២០១៥ ខ្ញុំក៏បានដឹងថា គាត់បានថ្វាយទុក្ខលំបាករបស់គាត់ ដាច់ដល់ទ្រង់ ហើយក៏បានបង្ហាញចេញនូវក្តីអំណរ និងសន្តិភាព ដែលគាត់មានក្នុងចិត្ត។ ទោះនៅថ្ងៃខ្លះ គាត់នៅតែមានការពិបាក ព្រះជាម្ចាស់បានបន្តកែប្រែទុក្ខលំបាកដែលធ្វើឲ្យចិត្តរីករៃ ឲ្យក្លាយទៅជាទីបន្ទាល់ដ៏ថ្លៃថា្ល នៃការសរសើរដំកើង ពេញដោយសង្ឃឹម ខណៈពេលដែលគាត់លើកទឹកចិត្តអ្នកដទៃ។
សូម្បីតែនៅពេលដែលយើងស្ថិតក្នុងកាលៈទេសៈដ៏ពិបាកយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់ អាចកែប្រែការទួញយំរបស់យើង ឲ្យក្លាយជាការលោតរាំ។ ទោះការប្រោសឲ្យជារបស់ទ្រង់ មិនតែងតែដូចអ្វីដែលយើងសង្ឃឹមចង់បានក្តី ក៏យើងអាចទុកចិត្តថា ផ្លូវរបស់ទ្រង់តែងតែល្អជានិច្ច(ទំនុកដំកើត ៣០:១-៣)។ ទោះដំណើរជីវិតយើងបានប្រឡាក់ទៅដោយទឹកភ្នែកយ៉ាងណាក្តី ក៏យើងនៅតែមានហេតុផលជាច្រើនរាប់មិនអស់ ដើម្បីនឹងសរសើរដំកើងព្រះអង្គ(ខ.៤)។ យើងអាចអរសប្បាយក្នុងព្រះជាម្ចាស់ ខណៈពេលដែលទ្រង់ជួយឲ្យជំនឿយើងមានភាពរឹងមាំ(ខ.៥-៧)។ យើងអាចស្រែករកសេចក្តីមេត្តារបស់ទ្រង់(ខ.៨-១០) ដោយអបអរចំពោះសេចក្តីសង្ឃឹម ដែលទ្រង់បានប្រទាន ដល់អ្នកថ្វាយបង្គំជាច្រើនដែលទួញយំ។ មានតែព្រះជាម្ចាស់ទេ ដែលអាចកែប្រែទំនួញនៃភាពអស់សង្ឃឹម ឲ្យក្លាយជាក្តីអំណរដ៏រស់រវើក ដែលមិនពឹងផ្អែកលើកាលៈទេសៈ(ខ.១១-១២)។
ខណៈពេលដែលព្រះនៃយើងដែលប្រកបដោយសេចក្តីមេត្តា កម្សាន្តចិត្តយើង ពេលដែលយើងមានទុក្ខព្រួយ ទ្រង់ក៏បានហ៊ុមព័ទ្ធយើង ដោយសន្តិភាព ហើយប្រទានកម្លាំង ឲ្យយើងអាចចែករំលែកសេចក្តីអាណឹត ទៅដល់អ្នកដទៃ…
សេចក្តីស្រឡាញ់ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ
មុនពេលខ្ញុំទទួលជឿព្រះយេស៊ូវ ខ្ញុំមានរបួសយ៉ាងជ្រៅ នៅក្នុងចិត្ត បានជាខ្ញុំជៀសវាងទំនាក់ទំនងជិតស្និទ្ធ ដោយមិនចង់ជួបការឈឺចាប់ថែមទៀត។ ម្តាយរបស់ខ្ញុំ នៅតែធ្វើជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំ រហូតដល់ពេលដែលខ្ញុំបានរៀបការជាមួយអ័លែន(Alan)។ ប្រាំពីរឆ្នាំក្រោយមក ពេលដែលយើងហៀបនឹងលែងលះគ្នា ខ្ញុំក៏បានយកហ្សាវីយើរ(Xavier) កូនរបស់យើងទៅព្រះវិហារ កាលដែលគាត់ស្ថិតក្នុងវ័យសិស្សសាលាមត្តេយ្យនៅឡើយ។ ខ្ញុំបានអង្គុយ នៅក្បែរមាត់ទ្វារចេញក្រៅ ដោយការភ័យខ្លាច មិនហ៊ានទុកចិត្តអ្នកដទៃ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏កំពុងតែស្រេកឃ្លានរកជំនួយ។
តែអរព្រះគុណព្រះអង្គ បងប្អូនរួមជំនឿរបស់យើងបានមករកខ្ញុំ ហើយអធិស្ឋានឲ្យគ្រួសារខ្ញុំ ព្រមទំាងបានបង្រៀនខ្ញុំ ឲ្យចេះពង្រឹងទំនាក់ទំនង ដែលខ្ញុំមានជាមួយព្រះជាម្ចាស់ តាមរយៈការអធិស្ឋាន និងការអានព្រះគម្ពីរ។ មួយរយៈក្រោយមក សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ និងកូនរបស់ទ្រង់ បានធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ។
រយៈពេល២ឆ្នាំ បន្ទាប់ពីខ្ញុំ អ័លែន និងហ្សាវីយើរបានទៅព្រះវិហារទាំងអស់គ្នាជាលើកទីមួយ យើងក៏បានទទួលបុណ្យជ្រមុជទឹក។ ក្រោយមក ក្នុងអំឡុងពេលនៃការសន្ទនា ប្រចាំសប្តាហ៍ ជាមួយម្តាយរបស់ខ្ញុំ គាត់ក៏បានប្រាប់ខ្ញុំថា ខ្ញុំមានការខុសប្លែកពីមុន ហើយគាត់ក៏បានឲ្យខ្ញុំចែកចាយ អំពីព្រះយេស៊ូវឲ្យគាត់ស្តាប់។ ពីរបីខែកន្លងផុតទៅ គាត់ក៏បានទទួលជឿព្រះគ្រីស្ទ ជាព្រះអង្គសង្រ្គោះផងដែរ។
ព្រះយេស៊ូវបានកែប្រែជីវិតមនុស្សជាច្រើន ដែលមានដូចជាលោកសូលជាដើម ដែលគាត់ស្ថិតក្នុងចំណោមអ្នកបៀតបៀនពួកជំនុំ ដែលបង្កឲ្យមានភ័យខ្លាចបំផុត ទាល់តែគាត់បានជួបព្រះគ្រីស្ទ(កិច្ចការ ៩:១-៥)។ អ្នកខ្លះបានជួយលោកសូលឲ្យស្វែងយល់បន្ថែម អំពីព្រះយេស៊ូវ(ខ.១៧-១៩)។ គេក៏បានឃើញគាត់មានការផ្លាសប្រែដ៏ឆាប់រហ័ស ហើយថែមទាំងបានបង្រៀនព្រះបន្ទូល ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(ខ.២០-២២)។
យើងប្រហែលជាមិនបានជួបព្រះយេស៊ូវ…
បរាជ័យរបស់សត្វបង្កង
មានពេលមួយ បងប្អួនជីដូនមួយរបស់ខ្ញុំ បានអញ្ជើញខ្ញុំ ឲ្យទៅចាប់បង្កងក្រហមជាមួយគាត់។ ពេលនោះ ខ្ញុំមានចិត្តរំភើបរីករាយណាស់។ ខ្ញុំក៏បានញញឹម ពេលដែលគាត់ហុចកូនធុងជ័រមួយឲ្យខ្ញុំ។ ពេលខ្ញុំសួររកគំរបធុង គាត់ក៏បានប្រាប់ខ្ញុំថា យើងមិនចាំបាច់ប្រើគំរបនោះក៏បាន ហើយគាត់ក៏បានលើកសន្ទូច និងកំទេចសាច់មាន់ ដែលយើងបានប្រើជានុយ។
ក្រោយមក ខណៈពេលដែលខ្ញុំមើលសត្វបង្កងតូចៗទាំងនោះព្យាយាមឡើងពីលើគ្នាទៅវិញទៅមក ដើម្បីគេចចេញពីធុង ដែលជិតពេញ ខ្ញុំក៏បានដឹងអំពីមូលហេតុដែលយើងមិនចាំបាច់ត្រូវប្រើគំរបធុងមែន។ ពេលណាបង្កងណាមួយឡើងជិតដល់មាត់ធុង បង្កងផ្សេងទៀត ក៏បានទាញវាទម្លាក់មកវិញ នៅក្នុងការដណ្តើមគ្នាចេញពីក្នុងធុងដ៏វឹកវរនោះ។
បរាជ័យរបស់សត្វបង្កង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពហិនហោច ដែលកើតឡើង ពីការគិតប្រយោជន៍ផ្ទាល់ខ្លួន ជាជាងគិតប្រយោជន៍រួម។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងថែស្សាឡូនិច គាត់ដឹងថា គ្រីស្ទបរិស័ទត្រូវការការទំនាក់ទំនង ដែលជួយជ្រោង និងពឹងផ្អែកលើគ្នាទៅវិញទៅមក។ គាត់បានជំរុញពួកគេឲ្យដាស់តឿនអ្នកដែលខ្ជិលច្រអូស និងបង្កការរំខាន ហើយលើកទឹកចិត្តអ្នកដែលបាក់ទឹកចិត្ត ព្រមទាំងជួយអ្នកទន់ខ្សោយ ហើយមានការអត់ធ្មត់ចំពោះមនុស្សទាំងអស់(១ថែស្សាឡូនីច ៥:១៤)។
សាវ័កប៉ុលក៏បានកោតសរសើរសហគមន៍របស់ពួកគេ ដែលចេះយកអសារគ្នា(ខ.១១) រួចគាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យមានទំនាក់ទំនងដែលមានក្តីស្រឡាញ់ និងមេត្រីភាពកាន់តែខ្លាំង(ខ.១៣-១៥)។ ការព្យាយាមបង្កើតវប្បធម៌នៃការអត់ទោស ភាពសប្បុរស និងសេចក្តីអាណឹត បានជួយឲ្យពួកគេមានទំនាក់ទំនងកាន់តែរឹងមាំ ជាមួយព្រះជាម្ចាស់ និងជាមួយអ្នកដទៃ(ខ.១៥,២៣)។
ពួកជំនុំអាចលូតលាស់ និងធ្វើបន្ទាល់ថ្វាយព្រះគ្រីស្ទ តាមរយៈការរួបរួម ដោយសេចក្តីស្រឡាញ់យ៉ាងដូចនេះឯង។ យើង និងពួកជំនុំរបស់យើង នឹងមានការលូតលាស់ ពេលណាអ្នកជឿព្រះ ថ្វាយព្រះកិត្តិនាមដល់ទ្រង់…
សូមអរគុណ ដែលអ្នកជាមនុស្សល្អ
កាលខ្ញុំកំពុងថែទាំម្តាយខ្ញុំ នៅមជ្ឈមណ្ឌលព្យាបាលជម្ងឺមហារីក ខ្ញុំក៏បានស្គាល់អ្នកស្រីឡូរី(Lori) ដែលជាអ្នកមើលថែស្វាមីរបស់គាត់ឈ្មោះ ហ្វ្រែង(Frank) ដែលជាអ្នកជម្ងឺមហារីកម្នាក់ទៀត នៅបន្ទប់ផ្សេង ក្នុងអគារតែមួយ។ ខ្ញុំបានជជែកគ្នាលេង សើចសប្បាយ និងចែកចាយពីអារម្មណ៍ ហើយអធិស្ឋានជាមួយអ្នកស្រីឡូរី ក្នុងអគារដែលយើងស្នាក់នៅជាមួយគ្នា។ យើងអរសប្បាយនៅក្នុងការយកអសារគ្នា ទៅវិញទៅមក ក្នុងអំឡុងពេលដែលយើងកំពុងតែមើលថែមនុស្សជាទីស្រឡាញ់របស់យើង។
ថ្ងៃមួយ ខ្ញុំខកមិនបានឡើងជិះឡានក្រុងឲ្យទាន់ពេលវេលា ដែលឡានក្រុងនោះ តែងតែដឹកអ្នកដែលរស់នៅក្នុងកន្លែងនោះ ដោយឥតគិតថ្លៃ ទៅកន្លែងលក់គ្រឿងទេស។ អ្នកស្រីឡូរីក៏ហៅខ្ញុំ ឲ្យឡើងជិះឡានគាត់ ទៅហាងទំនិញ នៅពេលល្ងាចថ្ងៃនោះ។ ខ្ញុំក៏បានឡើងជិះឡានគាត់ ទាំងស្រក់ទឹកភ្នែក ដោយការដឹងគុណ។ ខ្ញុំក៏បានប្រាប់គាត់ថា “ខ្ញុំអរគុណ ដែលអ្នកគឺជាមនុស្សល្អ”។ ខ្ញុំពិតជាអរគុណគាត់ ដោយសារគាត់ជាមនុស្សល្អ គឺមិនគ្រាន់តែដោយសារការអ្វីដែលគាត់បានធ្វើសម្រាប់ខ្ញុំ ក្នុងនាមជាមិត្តភក្តិនោះឡើយ។
បទគម្ពីរទំនុកដំកើង ជំពូក១០០ បានបង្ហាញចេញនូវការអរព្រះគុណព្រះជាម្ចាស់ ដោយសារទ្រង់គឺជាព្រះ គឺមិនគ្រាន់តែដោយសារការអ្វី ដែលទ្រង់បានធ្វើប៉ុណ្ណោះឡើយ។ ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានអញ្ជើញ “មនុស្សទាំងអស់នៅលើផែនដី”(ខ.១) ឲ្យ “ថ្វាយបង្គំព្រះអម្ចាស់ ដោយអរសប្បាយ”(ខ.២) ហើយដឹងច្បាស់ថា “ព្រះអម្ចាស់ គឺជាព្រះ”(ខ.៣)។ ព្រះអាទិករនៃយើង បានអញ្ជើញយើង ឲ្យចូលទៅក្នុងព្រះវត្តមានទ្រង់ ឲ្យ “អរព្រះគុណទ្រង់ និងសរសើរដំកើងព្រះនាមទ្រង់”(ខ.៤) ។ ជាការពិតណាស់ ព្រះអម្ចាស់នៅតែសក្តិសម…
អ្វីដែលយើងអាចធ្វើបាន
ទោះលោកម៉ូរី ប៊ូហ្កាត(Morrie Boogaart) មានអាយុ៩២ឆ្នាំ ហើយត្រូវជាប់នៅលើគ្រែក៏ដោយ ក៏គាត់នៅតែចាក់មួក សម្រាប់ជនអនាថា នៅរដ្ឋមីឈីហ្កិន។ ព័ត៌មានបានផ្សាយថា គាត់ចាក់បានជាង៨ពាន់មួក ក្នុងរយៈពេល១៥ឆ្នាំ។ គាត់មិនបានផ្តោតទៅលើសុខភាព ឬចំណុចខ្វះខាតរបស់គាត់ឡើយ ផ្ទុយទៅវិញ គាត់បានមើលបង្ហួសខ្លួនគាត់ ហើយបានធ្វើអ្វីដែលគាត់អាចធ្វើ ដើម្បីបំពេញតម្រូវការអ្នកដទៃ ជាសំខាន់ជាងតម្រូវការខ្លួនឯង។ គាត់បានប្រកាសថា កិច្ចការដែលគាត់បានធ្វើ បាននាំឲ្យគាត់មានអារម្មណ៍ល្អ ហើយក៏បានផ្តល់ឲ្យគាត់ នូវគោលបំណង។ គាត់និយាយថា គាត់នឹងបន្តធ្វើដូចនេះ ទាល់តែគាត់បានទៅនៅជាមួយព្រះអម្ចាស់។ គាត់ក៏បានលាចាកលោក នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។ ទោះបីជាអ្នកដែលបានទទួលមួកពីគាត់ មិនដឹងអំពីរឿងរបស់គាត់ ឬដឹងថា គាត់បានលះបង់ច្រើនប៉ុណ្ណា ដើម្បីចាក់មួកនីមួយៗក៏ដោយ ក៏ទង្វើដ៏សាមញ្ញដែលលោកម៉ូរីបានធ្វើ ដើម្បីបង្ហាញចេញនូវសេចក្តីស្រឡាញ់ បានបណ្តាលចិត្តមនុស្សជាច្រើន នៅទូទាំងពិភពលោក។
យើងក៏អាចមើលរំលងទុក្ខលំបាករបស់យើង ដោយគិតប្រយោជន៍អ្នកដទៃជាសំខាន់ជាងខ្លួនឯង ហើយយកតម្រាប់តាមព្រះសង្រ្គោះនៃសេចក្តីស្រឡាញ់ និងក្តីអាណិតរបស់យើង ព្រះនាមយេស៊ូវគ្រីស្ទ(ភីលីព ២:១-៥)។ ព្រះទ្រង់យកកំណើតជាមនុស្ស ទ្រង់ជាស្តេចលើអស់ទាំងស្តេច តែបានយក “ភាពជាអ្នកបម្រើ” ដោយការបន្ទាបខ្លួនដ៏ពិត(ខ.៦-៧)។ ព្រះអង្គបានលះបង់ព្រះជន្ម ដែលជាការលះបង់ដ៏ធំបំផុត ដោយសុគតជំនួសយើងនៅលើឈើឆ្កាង(ខ.៨)។ ព្រះយេស៊ូវបានប្រទានអ្វីៗគ្រប់យ៉ាងដល់យើង … សុទ្ធតែដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតា (ខ.៩-១១)។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងមានឯកសិទ្ធិ ដែលបានបង្ហាញសេចក្តីស្រឡាញ់ និងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដទៃ…
ការប្រកាន់ខ្ជាប់នូវការដឹងគុណ
ខ្ញុំត្រូវបង្ខំចិត្តជម្នះការនឿយហត់ ជាច្រើនឆ្នាំ ដែលបណ្តាលមកពីការឈឺចាប់ដ៏រាំរ៉ៃ និងការនឿយណាយ ដោយសារខ្ញុំមានភាពពិការដែលធ្វើឲ្យពិបាកផ្លាស់ទី។ ដោយភាពទោមនស្ស ខ្ញុំក៏បានប្រែជាមានការទាមទាច្រើន ហើយក៏រមិលគុណផងដែរ។ ខ្ញុំក៏បានចាប់ផ្តើមរអ៊ូរទាំ អំពីរបៀបនៃការថែទាំដែលស្វាមីខ្ញុំបានផ្តល់ឲ្យខ្ញុំ។ ខ្ញុំមានការធុញទ្រាន់នឹងរបៀប ដែលគាត់សម្អាតផ្ទះ។ ទោះបីជាខ្ញុំដឹងថា គាត់ជាចុងភៅដ៏ល្អបំផុតសម្រាប់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែរអ៊ូរទាំចំពោះការដែលគាត់ធ្វើម្ហូប មិនបានច្រើនមុខ។ តែខ្ញុំក៏មានការស្តាយក្រោយ ពេលដែលគាត់ចែកចាយពីអារម្មណ៍របស់គាត់ ឲ្យខ្ញុំដឹងថា ការរអ៊ូរទាំរបស់ខ្ញុំ បានធ្វើឲ្យគាត់ឈឺចាប់។ គាត់មិនដឹងថា ខ្ញុំកំពុងតែមានបញ្ហាអ្វីទេ។ ទីបំផុត ព្រះទ្រង់ក៏បានជួយឲ្យខ្ញុំមើលឃើញកំហុសរបស់ខ្លួនឯង ហើយខ្ញុំក៏បានសូមការអត់ទោសពីគាត់ និងពីព្រះអម្ចាស់។
ការចង់បានធ្វើដែលខុសប្លែកពីមុន អាចបណ្តាលឲ្យយើងមានការរអ៊ូរទាំ ហើយថែមទាំងអាចនាំឲ្យមានភាពអាត្មានិយម ដែលធ្វើឲ្យខូចទំនាក់ទំនង។ ជនជាតិអ៊ីស្រាអែលធ្លាប់មានបញ្ហានេះ ជាច្រើនលើក។ ពួកគេហាក់ដូចជាមិនចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ហើយចេះតែរអ៊ូរទាំអំពីការផ្គត់ផ្គង់របស់ព្រះជាម្ចាស់(និក្ខមនំ ១៧:១-៣)។ ព្រះអម្ចាស់យកព្រះទ័យទុកដាក់ ចំពោះរាស្រ្តទ្រង់ នៅវាលរហោស្ថាន ដោយទំលាក់នំម៉ាណាពីស្ថានសួគ៌មកឲ្យពួកគេ(១៦:៤) តែពួកគេចង់បានអាហារផ្សេងពីនោះ(ជនគណនា ១១:៤)។ ពួកគេមិនបានអរសប្បាយនឹងការអស្ចារ្យ នៃសេចក្តីស្មោះត្រង់ និងការថែទាំដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃឡើយ ផ្ទុយទៅវិញ ពួកគេបែរជាចង់បានអ្វីៗបន្ថែមទៀត អ្វីៗដែលល្អជាងមុន អ្វីៗដែលខុសប្លែកពីមុន ឬសូម្បីតែអ្វីដែលពួកគេធ្លាប់មានក៏ដោយ(ខ.៤-៦)។ ពួកគេក៏បានទៅរអ៊ូរទាំដល់លោកម៉ូសេទៀត(ខ.១០-១៤)។
ការទុកចិត្តសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ អាចជួយឲ្យយើងប្រកាន់ខ្ជាប់ នូវការដឹងគុណ ចំពោះព្រះអង្គ។ សព្វថ្ងៃនេះ យើងអាចអរព្រះគុណព្រះអង្គ សម្រាប់ការថែទាំយើង តាមមធ្យោបាយជាច្រើនរាប់មិនអស់។—XOCHITL…
មុខមាត់ពិតរបស់ខ្ញុំ
ការមានអារម្មណ៍ថា ខ្លួនមិនស័ក្តិសម និងអាម៉ាស់ ចំពោះអតីតកាល ដែលខ្វះការគោរពប្រតិបត្តិ ចំពោះព្រះជាម្ចាស់ បាននាំឲ្យមានផលប៉ះពាល់អវិជ្ជមាន មកលើផ្នែកនីមួយៗនៃជីវិតខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំ។ តើខ្ញុំត្រូវគិតយ៉ាងណា បើសិនជាអ្នកដទៃបានដឹង អំពីកេរ្តិ៍ឈ្មោះមិនល្អដែលខ្ញុំធ្លាប់មានកាលពីមុន? ទោះព្រះទ្រង់បានជួយខ្ញុំ ឲ្យមានសេចក្តីក្លាហាន នៅក្នុងការអញ្ជើញអ្នកដឹកនាំពួកជំនុំ ឲ្យមកញាំអាហារថ្ងៃត្រង់ជាមួយខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែព្យាយាម ធ្វើខ្លួន ឲ្យហាក់ដូចជាល្អឥតខ្ចោះ។ ខ្ញុំបានបោសសម្អាតផ្ទះខ្ញុំ កុំឲ្យឃើញមានកន្លែងប្រឡាក់ និងរៀបចំអាហារដែលមានបីដំណាក់កាល ហើយក៏បានស្លៀកខោខៅប៊យ និងអាវដែលល្អបំផុត។
ខ្ញុំបានប្រញាប់រត់ទៅបិទទឹកស្រោចស្មៅនៅទីធ្លាមុខផ្ទះ។ ខ្ញុំបានព្យាយាមមួលក្បាលទុយោរដែលបានលិច ហើយខ្ញុំក៏បានស្រែកឡើង ពេលដែលទឹកបាញ់មកលើខ្ញុំ ធ្វើឲ្យទទឹកខ្លួនជោគ។ ខ្ញុំក៏បានយកកន្សែងពោះគោមកជូតសក់ និងជូតម្សៅនៅលើមុខ។ ខ្ញុំក៏បានផ្លាស់ខោអាវ ដោយស្លៀកខោផ្សេង និងពាក់អាវយឺតវិញ … ពេលនោះ កណ្តឹងទ្វារផ្ទះក៏បានបន្លឺឡើង។ ដោយសារអារម្មណ៍នឿយណាយ ខ្ញុំក៏បានសារភាពប្រាប់អ្នកដឹកនាំដែលជាភ្ញៀវនៅថ្ងៃនោះ អំពីរឿងដ៏គួរឲ្យអស់សំណើចដែលបានកើតឡើងកាលពីព្រឹកមិញ និងអំពីបំណងចិត្តរបស់ខ្ញុំ ដែលចង់ធ្វើឲ្យបានល្អ។ តែមិត្តភក្តិថ្មីម្នាក់នេះ ក៏បានចែករំលែកអំពីការដែលនាងធ្លាប់តយុទ្ធនឹងការភ័យខ្លាច និងការខ្វះទំនុកចិត្ត ដោយសារកំហុសពីអតីតកាល។ បន្ទាប់ពីយើងបានអធិស្ឋានហើយ នាងក៏បានអញ្ជើញខ្ញុំ ឲ្យចូលរួមជាមួយក្រុមរបស់នាង ដែលមានសុទ្ធតែអ្នកបម្រើដែលមិនល្អឥតខ្ចោះ របស់ព្រះជាម្ចាស់។
សាវ័កប៉ុលបានទទួលយកជីវិតថ្មីក្នុងព្រះគ្រីស្ទ ដោយមិនបានបណ្តោយឲ្យអតីតកាល រារាំងគាត់មិនឲ្យបម្រើព្រះអម្ចាស់ឡើយ(១ធីម៉ូថេ ១:១២-១៤)។ ដោយសារសាវ័កប៉ុលដឹងថា ព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាង បានជួយសង្រ្គោះ និងកែប្រែគាត់ ដែលជាអ្នកមានបាបដែលអាក្រក់បំផុត…